ត្រីសូល៍ Trisola៚៚

ត្រីសូល៍  ឬ  ត្រីសូរ គឺជា កេតនភណ្ឌ ឬជាអាវុធ របស់ព្រះសិវៈ(ព្រះឥសូរ )   មានមុខបី  ឬកំពូលបី ។

 

article_godsofangkor9
ត្រីសូល៍នៅសារមន្ទីរជាតិ រូបពីpinterest
fb_img_1480855923716
ព្រះសិវៈ  (ព្រះឥសូរ) កាន់ត្រៃសូល៍  រូបនៅអង្គរវត្ត
dww
ទេពកាន់ត្រីសូល៍ នៅប្រាសាទព្រះខ័ន (សៀមរាប)

កាលសម័យអង្គរ ខ្មែរបានយកត្រីសូល៍  ដាក់លើកំពូលប្រាសាទនានា  ដែលជាទីសក្ការ នៃហិណ្ឌូសាសនិក  ជាពិសេស  ពីសំណាក់ព្រះមហាក្សត្រ  ដែលជាព្រះចៅអធិរាជខ្មែរ ។

 

e
កំពូលត្រីសូល៍នៅចំកណ្តាលប្រាសាទ រូបយកពីវីដេអូរមហាអាណាចក្រខ្មែរ

ddf

ព្រះរាជាខ្មែរប្រថាប់នៅប្រាសាទមានកំពូលត្រីសូល៍

 

fb_img_1480855786025
រឿងរាមកេរ្តិ៍ខ្មែរ និយាយពីប្រាសាទវិមានអាកាស (ប្រាសាទហោះ) ដែលមានកំពូលត្រីសូល៍
cambodia-1
ពិតទេ ដែលថាប្រាសាទអង្គរវត្តយើង មានកំពូលសូល៍  ហើយត្រូវបានគេវាយកំទេច ឬយក ព្រោះ អង្គរត្រូវបានបច្ចាមិត្រធ្លាប់ គ្រប់គ្រងអស់ជាច្រើនលើក ។កាលសម័យបាត់ដំបងសម័យលោកម្ចាស់កថាថនឈុំ ជាដើម  ក៏គេគ្រប់គ្រងដែរ ។  ត្រីសូល៍អាចធ្វើអំពីលោហធាតុដែលមានតម្លៃ ដ៏សម្បើម ដើម្បីឱ្យស័ក្កសមទៅនឹង ប្រាសាទដ៏ធំស្កឹមស្កៃនេះ  ជាពិសេសឱ្យសមទៅនឹង ព្រះកិត្តិនាម ដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រ ជាទេវរាជដ៏អស្ចារ្យ

ទោះជាយ៉ាងណាមកដល់បច្ចុប្បន្ន  យើងពុំឃើញមានប្រាសាទណាមួយនៅល្អ សេសសល់  កំពូលត្រីសូល៍ទេ  ព្រោះដោយសង្រ្គាម កាលសម័យបុរាណផង  សង្គ្រាមក្នុងស្រុកផង  សង្គ្រាមកាលសម័យទំនើបផង  (ឆ្នាំ១៩៧៦ ចុះក្រោម)    ជាងនេះទៅទៀត ការ លួចនៃពពួកឈ្មួញ ដែលពុំចេះស្រលាញ់សម្បត្តិវប្បធម៌ជាតិខ្លួន ។

10409288_379720942225614_550055565447652910_n
ចម្លាក់ស្តីអំពី ប្រាសាទមានត្រីសូល៍នៅកំពូល ហើយតម្កល់លិង្គក្នុងទីប្រាសាទ

ទោះបីសម័យអង្គរត្រូវបានបញ្ចប់ តែវប្បធម៌ខ្មែរសម័យអង្គរនៅតែរក្សាបាន និង អភិរក្សបន្ត  ដូចជាសម័យលង្វែក ដែលយើងឃើញមាន  សិលាចារឹក នៃព្រះមហាក្សត្រសម័យលង្វែក និង ចម្លាក់ ឆ្លាក់បន្ថែម  នៃសាច់រឿងរាមកេរ្តិ៍ លើ  ថែវអង្គរវត្តបន្តពីសាច់រឿងរបស់ដូនតា  សម័យអង្គរ ។

យើងឃើញមានការប្រើត្រីសូល៍លើប្រាសាទ ដែរ ក្នុងរូបគំនូរ ព្រះកែវមរកតភ្នំពេញ  ដែលគូរក្នុងសម័យព្រះបាទនរោត្តម ។

dsc06328
គំនូរវាំងព្រះកែវ
dsc06329
ក្នុងសម័យសិល្បករ ឬជាងគំនូរ  ពួកគាត់ធ្លាប់ឃើញ គេប្រើត្រីសូល៍លើប្រាសាទ ព្រះទីន័ង រាជដំណាក់ និងព្រះវិហារ ដដែរ  (គំនូរព្រះកែវភ្នំពេញ)

ក្នុងសម័យបច្ចុប្បន្ននេះ យើងពុំធ្លាប់ឃើញគេប្រើត្រីសូល៍លើដំបូលព្រះវិហារ  ឬប្រាសាទ  សំនង់សម័យទំនើប របស់ខ្មែរទៀតទេ  តែយើងអាចឃើញ នៅប្រទេសជិតខាងយើង   គេថែរក្សាបានល្អវិញ  ដូចជាថៃជាដើម ។

1b43a1418fb3ddc8d4e195eb2c21d729
ត្រីសូល៍ត្រូវបានគេប្រើលើប្រាង្គ  និងកំពូលប្រាសាទនៃព្រះបរមរាជវាំង របស់ថៃ  ដោយច្នៃរាងត្រីសូល៍ ផ្សេងៗ (រូបភាពពីហ្គូលហ្គលរូបភាព)

180px-wat-arun-menorah-8845

កំពូលត្រីសូល៍នៅថៃវត្តអារុណ និងវាំងថៃក៏មាន (រូបភាពពីហ្គូលហ្គលរូបភាព)

សង្ឃឹមថ្ងៃណាមួយខ្មែរយើងនឹងប្រើប្រាស់ កំពូលត្រីសូល៍នេះឡើងវិញលើ ប្រាសាទ  វិហារ ក៏ដូចជាសំណង់ទំនើបកែច្នៃផ្សេងៗ  ដើម្បីរម្លឹកដល់ស្នាដៃ របស់បុព្វបុរសខ្មែរពីដើម ខិតខំស្រឡាញ់នឹងថែរក្សា របស់លោកឡើងវិញ ។

 

អរគុណសម្រាប់ការអាន  !!!

Leave a comment